នាថ្ងៃអង្គារ១២កើត ខែ​អស្សុជ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវ​នឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០​ ក្រុមហ៊ុន​អ៊ី&អេ ខនសាល់ធេន​បាន​ចូលរួម​ធ្វើ​បទបង្ហាញ​តាម​តេលេក្រាម​លើរបាយការណ៍​​វាយតម្លៃហេតុប៉ះពាល់បរិស្ថាននិងសង្គមESIA សម្រាប់គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០ MW ដើម្បី​ទទួលបាន​ការ​ផ្តល់យោបល់ ដំណោះស្រាយ និងអនុសាសន៍ សម្រាប់បំពេញបន្ថែមទៅលើរបាយការណ៍នេះឱ្យបានកាន់តែល្អប្រសើរឡើង